ថៃៈ មន្ត្រីជាន់ខ្ពស់ទីភ្នាក់ងារគ្រោះមហន្តរាយម្នាក់ នៅថ្ងៃអាទិត្យ បាននិយាយថា ប្រទេសថៃ កំពុងប្រឈមបញ្ហាដ៏លំបាក ដោយសារទឹកជំនន់នៅតែបន្តវាយប្រហារភាគខាងត្បូងនៃប្រទេស ខណៈដែមនុស្សស្លាប់បានកើនដល់ ៤០នាក់ ហើយគេរំពឹងទុកថា វត្តមានភ្លៀងនឹកធ្លាក់ច្រើនជាងនេះ ក្នុងតំបន់ផលិតកៅស៊ូ និងទេសចរណ៍ នៅប៉ុន្មានថ្ងៃខាងមុខ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។
ប្រធាននាយកដ្ឋានបង្ការគ្រោះមហន្តរាយ លោក Chatchai Promlert បាននិយាយថា ភ្លៀងបានធ្លាក់ខ្លាំងឥតដាច់ ខណៈដែលឥទ្បូវនេះគួរតែជារដូវប្រាំង ដែលធ្វើឲ្យមានទឹកជំនន់នៅទូទាំងភាគខាងត្បូងប្រទេស ដោយបានកាត់ផ្ដាច់ផ្លូវថ្នល់ និងផ្លូវរថភ្លើង ព្រមទាំងបង្កការគំរាមកំហែងដល់ដំណាំ និងប៉ះពាល់ដល់ប្រជាជនប្រមាណ ១,៦ លាននាក់។
គួរបញ្ជាក់ដែរ រដូវវស្សានៅប្រទេសថៃជាធម្មតា គឺចាប់ពីខែមិថុនាដល់ខែវិច្ឆិកា ប៉ុន្តែបែរជាមានទឹកជំនន់ ដោយសារភ្លៀវបានចាប់ផ្តើមនៅដើមខែមករាទៅវិញ ដែលឥទ្បូវនេះវានៅតែបន្តធ្លាក់ខ្លាំងឥតដាច់៕
មតិយោបល់