សាឡូម៉ូនៈ តាមការអង្កេតទីតាំងសាស្ត្រសហរដ្ឋអាមេរិក (USGS) នៅថ្ងៃអង្គារនេះ មានឲ្យដឹងថា ករណីគ្រោះរញ្ជួយដីដ៏មានឥទ្ធិពលឥទ្ធិពលមួយ កម្រិត ៦,៧ រ៉ិចទ័រ បានវាយប្រហារនៅកោះសាឡូម៉ូន ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៦។
មជ្ឈមណ្ឌលព្រមានរលកស៊ូណាមី នៅតំបន់ប៉ាស៊ីហ្វិក (PTWC) បាននិយាយថា រញ្ជួយដីនេះ ស្ថិតនៅចម្ងាយ ១២០ គីឡូម៉ែត្រ ភាគពាយព្យនៃរដ្ឋធានីខេត្ត Kira Kira មានជម្រៅ ៤៤ គីឡូម៉ែត្រ ប៉ុន្តែមិនមានសញ្ញាគំរាមគំហែងពីរលកយក្សស៊ូណាមិនោះទេ៕
មតិយោបល់