ម៉ិកស៊ិកៈ រដ្ឋាភិបាលនៃរដ្ឋ Puebla ភាគកណ្តាលប្រទេសម៉ិកស៊ិក កាលពីថ្ងៃសុក្រ បានប្រកាសថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ៨៧ នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការចាប់ជំរិត និងប្លន់ប្រេងឥន្ធនៈ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧។
ប្រភពពីរដ្ឋាភិបាល បាននិយាយថា មន្រ្តីនគរបាលប្រហែល ៥០០ នាក់បានចូលរួមក្នុងប្រតិបត្ដិការនេះ ដើម្បីជាឆ្លើយតបទៅនឹងការសម្លាប់របស់ក្រុមនេះ លើភ្នាក់ងារ ០៣នាក់ មកពីអង្គភាពប្រឆាំងការចាប់ជំរិតរបស់រដ្ឋ Puebla កាលពីថ្ងៃព្រហស្បតិ៍។
លេខាធិការនៃក្រសួងមហាផ្ទៃ លោក Diodoro Carrasco ប្រចាំរដ្ឋ Puebla បាននប្រាប់នៅក្នុងសន្និសីទកាសែត មួយថា ប្រតិបត្តិការនេះ មានគោលបំណងដើម្បីបោសសម្អាតបណ្ដាញពួកក្រុម ដែលគេគិតថា ជាបក្ខពួកជាមួយស្ដេចគ្រឿងញៀនប្រទេសម៉ិកស៊ិកឈ្មោះ Los Zetas៕
មតិយោបល់