ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សយ៉ាងតិចចំនួន៩នាក់ បានស្លាប់ដោយការបំផ្ទុះគ្រាប់ បែកអត្តឃាត នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់

អ៊ីរ៉ាក់: កាលពីចុងសប្ដាហ៍កន្លងទៅនេះ មនុស្សយ៉ាងតិចចំនួន៩នាក់រួមទាំងកងទ័ពមួយចំនួនផងដែរបានស្លាប់ នៅភាគឦសានទីក្រុងបាកដាដប្រទេសអ៊ីរ៉ាក់ នៅពេលជនបំផ្ទុះគ្រាប់បែកអត្តឃាត បានបើករថយន្តផ្ទុកដោយគ្រឿងផ្ទុះ សម្រុកចូលទៅក្នុងកន្លែងត្រួតពិនិត្យសន្តិសុខ។

មន្ត្រីមូលដ្ឋានក៏បានបញ្ជាក់ដែរថា ការវាយប្រហារគ្រាប់បែកអត្តឃាតនេះក៏បានធ្វើឲ្យមនុស្សចំនួន២៨នាក់ទៀតរងរបួសផងដែរ។

រូបភាពវីដេអូបានបង្ហាញឲ្យឃើញ ពីទិដ្ឋភាពនៃការខូចខាតរថយន្តរបស់ជនបំផ្ទុះគ្រាប់បែកអត្តឃាត និងរថយន្តមួយចំនួនទៀត ខណៈមន្ត្រីមូលដ្ឋាន នៅខណ្ឌអាល់ហ៊ូសាយនីយ៉ះ (Al Husayniyah) នៅក្នុងទីក្រុងបាកដាដកំពុងវាយតម្លៃការខូចខាតទាំងនេះកាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះមានការវាយប្រហារជាបន្តបន្ទាប់នៅទូទាំងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់មនុស្សយ៉ាងតិច១២នាក់ ហើយភាគច្រើនគឺជាសមាជិក នៃកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលអ៊ីរ៉ាក់៕

photo_2016-04-25_10-44-17

មតិយោបល់