ស៊ីរីៈ យ៉ាងហោចណាស់ជនស៊ីវិល ២៩ នាក់ ក្នុងរួមទាំងកុមារ ៨នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការវាយប្រហារតាមអាកាសថ្មីមួយ ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦។
ការវាយប្រហារនេះ បានធ្វើឡើងនៅទីតាំងជម្លោះ ក្នុងតំបន់ប្រជុំជន Al-Bab ដែលកងកម្លាំងទ័ពតួកគី បានព្យាយាមវាយដណ្ដើមយកតំបន់នេះ មកវិញពីពួកសកម្មប្រយុទ្ធក្រុម ISIS ។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានជនស៊ីវិលស្លាប់ និងរបួសរាប់សិបនាក់ ព្រមទាំងផ្ទះជាច្រើនខ្នង ត្រូវបានបំផ្លាយ នៅក្នុងខេត្ត Raqqa និងភាគឦសានទីក្រុងអាឡេប៉ូ បន្ទាប់ពីការវាយប្រហារកំណត់គោលដៅរបស់កងទ័ពតួកគី និងអាមេរិក។
ទីភ្នាក់ងារ FNA បានចេញផ្សាយថា ចំនួនអ្នកស្លាប់ អាចនឹងមានការកើនទ្បើងបន្ត ខណៈដែរមានអ្នករបួសជាច្រើននាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕
មតិយោបល់