ឥណ្ឌា: នៅមុននេះបន្តិច មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់បាននិយាយថា យ៉ាងហោចណាស់ មានមនុស្សស្លាប់ ៧នាក់ ក្នុងនោះមានកុមារបួននាក់បានស្លាប់និងបីនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីផ្ទះមួយខ្នង បានដួលរលំបាក់ ដោយសារភ្លៀងធ្លាក់ធ្ងន់ធ្ងរ នៅភាគកណ្តាលរដ្ឋ Madhya Pradesh ក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃ ទី២០ សីហា ឆ្នាំ២០១៦។
យោងតាមប្រភពព័ត៌មានផ្លូវការនៅក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Rahatgarh នៃស្រុក Sagar របស់រដ្ឋនេះ ដែលត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ឥតឈប់ឈរ ចាប់តាំងពីយប់ថ្ងៃសុក្រមកម្ល៉េះ។ ហើយជនរងគ្រោះដែលស្លាប់ទាំងនោះ ជាសមាជិកទាំងពីរគ្រួសារខាងលើនេះ ត្រូវបានគេជឿថា ពួកគេបានដេកលង់លក់នៅក្នុងផ្ទះ មុនពេលវាបានដួលរលំ កាលពីព្រឹកមិញនេះ៕
មតិយោបល់