ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១០នាក់ ក្បែរព្រលានយន្តហោះ Aden ប្រទេសយេម៉ែន

យេម៉ែន: មន្រ្តីសុខាភិបាលនិងសន្ដិសុខបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែករថយន្តអត្តឃាតមួយ បានវាយប្រហារបរិវេណយោធានិងសន្តិសុខ នៅជិតព្រលានយន្តហោះអន្តរជាតិ Aden នៅទីក្រុងកំពង់ផែភាគខាងត្បូង ប្រទេសយេម៉ែន នៅថ្ងៃពុធនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០នាក់និងបានប៉ះទង្គិចគ្នាជាមួយទាហាន។ នេះបើយោងតាមការចេញផ្សាយដោយ AP នៅថ្ងៃទី០៦ កក្កដា ឆ្នាំ២០១៦នេះ។

ភ្លាមៗនោះគ្មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ នៅគ្រាដែលប្រជាជនម៉ូស្លីមនៅទូទាំងពិភពលោកបានប្រារព្ធ ថ្ងៃឈប់សម្រាកពិធីបុណ្យ Eid Al-Fitr នៅចុងបញ្ចប់នៃខែបរិសុទ្ធនៃបុណ្យរ៉ាម៉ាដាននេះ។ នៅឆ្នាំនេះខែបរិសុទ្ធបានបង្ហូរឈាមពិសេស ដោយមានការវាយប្រហារដែលបានសម្លាប់មនុស្ស ៣៥០នាក់និងបានរីករាលដាលភេរវកម្មនៅទូទាំងទ្វីបនេះ។

ប្រទេសយេម៉ែន ជាប្រទេសដែលហែកហួរទៅដោយសង្រ្គាមស៊ីវិលនិងការវាយប្រយុទ្ធក្រុមអាល់កៃដាជាខ្លាំងដែលគេស្គាល់ថា ជាអាល់កៃដានៅឧបទ្វីបអារ៉ាប់យូរមកហើយត្រូវបានគេមើលឃើញផងដែរថា សម្ព័ន្ធមួយរបស់រដ្ឋអ៊ីស្លាមដើម្បីរៀបចំការវាយប្រហារទ្រង់ទ្រាយធំ ជាពិសេសនៅភាគខាងត្បូងរបស់ប្រទេសនេះ។

ក្នុងការវាយប្រហារនៅថ្ងៃពុធនេះ ក្រុមមន្រ្តីបាននិយាយថា ការបំផ្ទុះគ្រាប់បែករថយន្តបន្ទាប់ពីបានវាយប្រហារទីស្នាក់ការសន្តិសុខកណ្តាលនៅជាប់ព្រលានយន្តហោះអន្តរជាតិ Aden ពួកសកម្មប្រយុទ្ធបានសម្រុកចូលបរិវេណ ហើយបានប៉ះទង្គិចគ្នាជាមួយទាហាន។

សូមបញ្ជាក់ថា ជម្លោះក្នុងប្រទេសយេម៉ែន បានសម្លាប់មនុស្សប្រមាណ ៩០០០នាក់ ដែលជាប្រទេសក្រីក្របំផុតនិងបានជំរុញឱ្យពិភពអារ៉ាប់មួយនេះ ក្លាយទៅជាប្រទេសទុរិ្ភក្សផងដែរ៕

Smoke rises from a mall after clashes in Yemen's southern port city of Aden February 9, 2016. The recapture of Aden by Gulf Arab coalition troops last summer has failed to provide any respite from Yemen's civil war, with residents facing a wave of bomb and gun attacks that is crippling efforts to stabilize the city. REUTERS/Stringer FOR EDITORIAL USE ONLY. NO RESALES. NO ARCHIVE.

មតិយោបល់