អូស្រ្តាលីៈ ប៉ូលិសអូស្រ្តាលី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស ៧ នាក់ ដែលសង្ស័យថា អ្នកទាំងនោះ មានជាប់ពាក់ព័ន្ធនឹងរដ្ឋអ៊ីស្លាម ហើយកំពុងរៀបចំគម្រោងវាយប្រហារបំផ្ទុះគ្រាប់ ជាបន្តបន្ទាប់ នៅទីក្រុងមែលប៊ន ក្នុងថ្ងៃបុណ្យណូអែល។ នេះបើយោងតាមរយៈ សារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៦។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ប៉ូលិសរដ្ឋ Victoria បានឲ្យដឹងថា បុរស ៦ នាក់ និងស្ត្រីម្នាក់ ត្រូវបានគេចាប់ខ្លួន នៅក្នុងប្រតិបត្តិការវាយឆ្មក់ នៅទូទាំងទីក្រុងមែលប៊ន។
ស្នងការសហព័ន្ធប៉ូលិសអូស្ត្រាលី លោក Andrew Colvin បាននិយថា «វាជាព្រឹត្តិការណ៍ភេរវកម្មមួយ ដែលនឹងកើតមានទ្បើងនៅទីក្រុងមែលប៊ន យ៉ាងច្បាស់ ហើយយើងជឿថា យើងអាចចេញពីការគំរាមទាំងស្រុងនេះបាន »។
គួរបញ្ជាក់ដែរថា ក្មេងជំទង់ជាច្រើននាក់ ត្រូវបានគេចាប់ខ្លួន នៅប្រទេសអូស្រ្តាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចោទប្រកាន់ពីបទល្មើសទាក់ទងនឹងភេរវកម្ម រួមបញ្ចូលទាំងបុរសវ័យក្មេង ៥នាក់ ដែលប៉ូលិស ចោទប្រកាន់ពួកគេថា បានរៀបចំផែនការវាយប្រហារនៅឯពិធីរំឭកខួបទិវា ANZAC កាលពីឆ្នាំមុន៕
មតិយោបល់