ផ្ទុះគ្រាប់បែកនៅផ្សារប្រទេសហ្វីលីពីន រងរបួសមនុស្ស ៣២ នាក់

ហ្វីលីពីនៈ តាមអ្នកនាំពាក្យយោធា លោក Col. Benjamin Hao នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ករណីផ្ទុះគ្រាប់បែក នៅផ្សារកាលពីយប់ថ្ងៃពុធ អំឡុងពេលប្រារព្ធពិធីនៅខេត្ត Leyte ប្រទេសហ្វីលីពីន បានបណ្ដាលឲ្យរបួសមនុស្ស ៣២ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

លោកបាននិយាយថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អ្នករងរបួស ១៦ កំពុងស្ថិតក្នុងមន្ទីរពេទ្យនៅទ្បើយ ខណៈដែលអ្នកផ្សេងទៀត បានចាចេញទៅហើយ ហើយនៅក្នុងហេតុការណ៍ផ្ទុះនេះ មិនបង្កឲ្យមានអ្នកស្លាប់នោះទេ៕

មតិយោបល់