ព័ត៌មានអន្តរជាតិ

នាវាពិឃាដអាមេរិក McCain ចាកចេញពីសិង្ហបុរី ទៅកាន់ជប៉ុន

សិង្ហបុរី: នាវាពិឃាដអាមេរិក John S. McCain នៅថ្ងៃព្រហស្បតិ៍នេះ បានចាកចេញពីកំពង់ផែនៃមូលដ្ឋានកងទ័ពជើងទឹក Changi របស់ប្រទេសសិង្ហបុរី ឆ្ពោះទៅកាន់ទីក្រុង Yokosuka នៃប្រទេសជប៉ុនហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧។

តាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយកងទ័ពជើងទឹកទី ៧ របស់អាមេរិក បានឲ្យដឹងថា នាវា McCain នឹងធ្វើដំណើរទៅកាន់ទីក្រុង Yokosuka ជាទីស្នាក់ការកណ្តាលនៃកងទ័ពជើងទឹកខ្លួន ដើម្បីធ្វើការជួសជុលវាបន្ថែមទៀត បន្ទាប់ពីការប៉ះទង្គិចគ្នា ជាមួយនាវាដឹកប្រេងមួយ កាលពីខែសីហាកន្លងទៅ ដែលបានសម្លាប់នាវិកអស់ចំនួន ១០ នាក់។

ឧប្បត្តិហេតុនេះ បានបង្ខំឲ្យនាវាពិឃាដអាមេរិក ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ដោយត្រូវធ្វើការជួសជុល និងស្នាក់នៅមូលដ្ឋាន Changi អស់រយ:ពេល ៦ សប្តាហ៍៕

មតិយោបល់