ព័ត៌មានអន្តរជាតិ

ឆេះហាងលក់នំបុ័ងនៅឥណ្ឌា ស្លាប់មនុស្ស ៦​ នាក់

ឥណ្ឌា: យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់ ត្រូវបានស្លាប់ ដោយសារភ្លើងឆេះនៅក្នុងហាងលក់នំបុ័ងមួយ នៅទីក្រុង Pune ប្រទេសឥណ្ឌា។ នេះបើយោងាតាមរយ: សារព័ត៌មាន timesofindia ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។

តាមរបាយការណ៍ដំបូង គេនៅមិនទាន់ដឹងច្បាស់អំពីមូលហេតុ នៃការឆេះនេះនៅទ្បើយទេ ដោយសារហាងនេះ ត្រូវបានចាក់សោពីក្រៅ៕

មតិយោបល់