ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា កំពុងចចារលក់ឥណទានកាបូន នៅតំបន់ព្រៃឡង់ និងជួរភ្នំក្រវ៉ាញ

កម្ពុជា កំពុងចចារលក់ឥណទានកាបូន នៅតំបន់ព្រៃឡង់ និងតំបន់ជួរភ្នំក្រវ៉ាញ ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងជួយលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍។ នេះបើយោងតាមការលើកឡើងកាលពីពេលថ្មីៗនេះ របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

កាលពីខែ កក្កដា កន្លងទៅ កម្ពុជា បានលក់ឥណទានកាបូន នៅតំបន់ដែនជម្រកសត្វព្រៃកែវ សីមា ក្នុងខេត្តមណ្ឌលគីរី ក្នុងតម្លៃប្រមាណ ៣លានដុល្លារអាមេរិក ហើយបច្ចុប្បន្នកំពុងចចារលក់នៅ ២តំបន់ផ្សេងទៀត គឺតំបន់ព្រៃឡង់ និងតំបន់ភ្នំក្រវ៉ាញ។

លោក សាយ សំអាល់ បន្តថា ថវិកា ដែលបានមកពីការលក់កាបូននេះ គឺបែងចែកទៅសហគមន៍ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ បែងចែកទៅអភិរក្សព្រៃឈើ និងចូលមកក្រសួងដើម្បីចាត់ចែងការងារអភិរក្សព្រៃឈើ។

គួរជម្រាបដែរថា ក្រុមហ៊ុនដែលមានការបំពុលបរិស្ថាន ត្រូវតែមានគម្រោងទំនួលខុសត្រូវសង្គម និងទិញឥណទានកាបូន ដើម្បីចូលរួមចំណែកការពារបរិស្ថាន និងរក្សាលំនឹងបរិយាកាសលើផែនដី៕

មតិយោបល់