ព័ត៌មានអន្តរជាតិ

ស្ពានដ៏វែងបំផុតក្នុងលោក ចាប់បើកដំណើរការហើយ នៅចិន

ចិនៈ តាមអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសុក្រនេះ បាននិយាយថា ស្ពានដ៏ខ្ពស់ជាងគេបំផុតរបស់ពិភពលោក បានបើកឲ្យចរាចរហើយ នៅក្នុងប្រទេសចិន ដោយតភ្ជាប់ខេត្តចំនួនពីរ នៅភាគនិរតីនៃជួរភ្នំ ដែលវានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរបានច្រើនជាងមុន។

ស្ពាននេះ មានកម្ពស់ ៥៦៥ ម៉ែត្រ ស្ថិតនៅលើទន្លេមួយ ប្រវែង ១.៣៤១ ម៉ែត្រ តភ្ជាប់ពីទីក្រុង Xuanwei ក្នុងខេត្ត Yunnan ទៅកាន់ក្រុង Shuicheng នៃខេត្ត Guizhou ដែលចំណាយប្រាក់សាងសង់អស់ ១៤៤ លានដុល្លារ៕

មតិយោបល់