បាត់ដំបងៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ពេជ្រ សារ៉ែន អធិការនគរបាលស្រុក បានចុះបង្ក្រាប និងឃាត់ខ្លួនយុវជន២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពគាស់តូបលួចយកទូរសព្ទដៃនៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រហែល៤ទៀបភ្លឺថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។
អធិការនគរបាលស្រុក បានឲ្យដឹងថា ជនសង្ស័យទី១/ឈ្មោះ លឿង ពិសី ភេទប្រុស អាយុ១៦ឆ្នាំ និងទី២/ឈ្មោះ រ៉ា បូរី ភេទប្រុស អាយុ១៥ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិឃុំកើតហេតុ។
អធិការនគរបាលស្រុកបានបន្តថា ក្រោយឃាត់ខ្លួន កម្លាំងរបស់លោកបានដកទូរសព្ទដៃចំនួន៣៣គ្រឿង រួមមាន៖ iphone ៣គ្រឿង samsung 9 គ្រឿង Huewei ២គ្រឿង oppo៣គ្រឿង meizu ៥ គ្រឿង camfone ៨គ្រឿង sintel ៣ គ្រឿង។ បន្ទាប់ពីដកហូត ទូរសព្ទទាំងនោះបានប្រគល់ជូនម្ចាស់ដើមវិញ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវកម្លាំងបញ្ជូនទៅស្នងការនគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕



មតិយោបល់