ព័ត៌មានអន្តរជាតិ

ព្រះចៅអធិរាជជប៉ុន នឹងយាងទៅទស្សនកិច្ចនៅប្រទេសថៃ និងវៀតណាម

ជប៉ុនៈ អ្នកនាំពាក្យរាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃពុធនេះ បានឲ្យដឹងថា អធិរាជ Akihito និងរាជនី Michiko គ្រោងនឹងទស្សនកិច្ចប្រទេសថៃ និងវៀតណាមនៅឆ្នាំនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។

ប្រធានលេខាធិការគណៈរដ្ឋមន្រ្តីលោក Yoshihide Suga បានប្រាប់នៅក្នុងសន្និសីទកាសែតថា ព្រះចៅអធិរាជ និងរាជនី នឹងយាងទៅទស្សនកិច្ចនៅវៀតណាមរយៈពេល ១ សប្តាហ៍ ក្នុងអំទ្បុងពេលចុងខែកុម្ភៈ ដល់ខែមីនា រួចនឹងបន្តយាងទៅកាន់ប្រទេសថៃ ដើម្បីចូលទៅគោរពព្រះវិញ្ញាកស្ដេចថៃ Bhumibol Adulyadej ដែលបានចូលទិវង្គត កាលពីខែតុលា ឆ្នាំមុន៕

មតិយោបល់