ព័ត៌មានអន្តរជាតិ

សារលោកដូណាល់ត្រាំ ស្វាគមន៍ក្នុងកម្មវិធីប្រគំតន្ត្រីមួយ នៅទីក្រុងវ៉ាស៊ីនតោន​ មុនថ្ងៃស្បថចូលកាន់តំណែង

អាមេរិក: ថ្លែងក្នុងកម្មវិធីប្រគំតន្ត្រី នៅទីក្រុងវ៉ាស៊ីនតោន​ លោក ដូណាល់ ត្រាំ បាននិយាយថា «ខ្ញុំចង់អរគុណដល់ក្រុមគ្រួសារ និងភរិយាដ៏ល្អរបស់ខ្ងុំ ដែលបានគាំទ្រខ្ញុំរហូតដល់ពេលនេះ ហើយ ខ្ញុំក៏ចង់អរគុណដល់អ្នករាល់គ្នាជាពិសេសផងដែរ»។

ក្នុងនោះដែរលោក បានបន្ថែមទៀតថា «ខ្ញុំសន្យានឹងអ្នកទាំងអស់គ្នាថា ខ្ញុំនឹងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត។ យើងនឹងនាំយកការងាររបស់យើងត្រឡប់មកវិញ ហើយយើងក៏មិនអនុញ្ញាតឱ្យប្រទេសដ៏ទៃផ្សេងទៀត យកការងារយើងជាដាច់ខាត។ យើងនឹងកសាងកងទ័ពដ៏អស្ចារ្យរបស់យើងឡើង ព្រមទាំងពង្រឹង ព្រំដែនរបស់យើង។ យើងនឹងធ្វើអ្វីដែលមិនទាន់បានធ្វើ ក្នុងប្រទេសរបស់យើងជាច្រើនទសវត្សរ៍កន្លងមក។ វានឹងផ្លាស់ប្តូរ ! ខ្ញុំសន្យា វានឹងផ្លាស់ប្តូរ ! »៕ ប្រភព សារព័ត៌មាន អាមេរិក CNN

//youtu.be/qVP0HaJTa3o

មតិយោបល់