ព័ត៌មានកីឡា

Yaya Toure ​បោះ​បង់​លុយ​៤៣០ ០០០​ផោន​១​សប្ដាហ៍ ដើម្បី​លេង​ឱ្យ Man City ​បន្ដ

ខ្សែ​បម្រើ Yaya Toure ​ត្រូវ​បាន​គេ​ដឹង​ថា​បដិសេធ​សំណើ​តម្លៃ​ពលកម្ម ៤៣០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ដើម្បី​មាន​ឱកាស​បាន​បន្ដ​កុងត្រា​លេង​ឱ្យ Manchester City ​បន្ដ​ទៀត។

មួយ​រយៈ​ចុង​ក្រោយ​នេះ Toure ​ហាក់​ដូចជា​លេង​ត្រូវ​ចិត្ត​ជាមួយ​ទម្រង់​របស់​លោក Pep ​វិញ​ហើយ ដោយ​ឃើញ​បាន​ចូល​លេង​សឹង​តែ​គ្រប់​ប្រកួត​វិញ ​ក្រោយ​ពី​សង្គ្រាម​ពាក្យ​សម្ដី​រវាង​អ្នក​ទាំង​ពីរ​ត្រូ​វ​បាន​បញ្ចប់។ យ៉ាងណាមិញ ​ថ្មី​ៗ​នេះ ក៏​មាន​ដំណឹង​មួយ​ត្រូវ​បាន​បែក​ធ្លាយ​ផង​ដែរ ដោយមាន​ក្លឹប​នៅ​ចិន​បាន​ទាក់ទង​គេ​ទៅ​លេង​ឱ្យ ដោយ​ដាក់​តម្លៃ​ពលកម្ម​ខ្ពស់​ដល់​ទៅ ៤៣០ ០០០​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍ ខណៈ​ដែល​កុងត្រា​របស់​កីឡាករ​រូប​នេះ​នឹង​ផុត​ជាមួយ​ក្រុម Man City ​នៅ​ដំណាច់​ឆ្នាំ​នេះ​ហើយ។

ដូច​គ្នា​នេះ​ដែរ ឆ្លើយ​តប​ទៅ​និង​ការ​ចង់បាន​របស់​ចិន​ Toure បាន​បដិសេធ​ចំពោះ​ការ​ផ្ទេរ​នោះ​ទៅ​ហើយ ដោយ​រូបគេ​បាន​បញ្ជាក់​ថា​មិន​ទាន់​ចង់​ចាកចេញ​ទេ​។ មួយវិញទៀត ​បច្ចុប្បន្ន​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​នឹង​ប្រឹងប្រែង​បន្ដ​ទៀត ​ដើម្បី​ចង់​បាន​កុងត្រា​ថ្មី​នៅ Manchester City៕

មតិយោបល់