ព័ត៌មានជាតិ

សាមណេរមួយអង្គ ត្រូវខ្សែភ្លើងឆក់សុគត

បាត់ដំបងៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងវត្តព្រះសុរិយារាម ស្រុកមោងប្ញស្សី​ ខេត្តបាត់ដំបង ដោយសារសាមណេរមួយអង្គព្រះនាម ផយ រី ព្រះជន្ម១៨ឆ្នាំ បានសុគត ដោយឧបទ្ទវហេតុអាក្រក់មួយនឹកស្មានមិនដល់ គឺត្រូវខ្សែភ្លើងឆក់​ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

ឧបទ្ទវហេតុដ៏អាក្រក់នេះ ក្នុងនាមព្រះចៅអធិការវត្តសុរិយារាម និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងគណៈកម្មាការវត្ត មានការសោកស្តាយជាទីបំផុត។ បច្ចុប្បន្នសពសាមណេរ ព្រះ​​នាម ផយ រី ត្រូវបានតម្កល់ទុកដើម្បី​រៀបចំធ្វើបុណ្យ និងបូជា តាមបែបព្រះពុទ្ធសាសនានៅក្នុងវត្តខាងលើ៕

មតិយោបល់