ចិនៈ អាជ្ញាធរចិន បានអះអាងថា មនុស្សជាង៤ពាន់នាក់ បានជាប់គាំងនៅព្រលានយន្តហោះនៅទីក្រុងជាងដូ ខេត្តស៊ីឈួន ប្រទេសចិន បន្ទាប់ពីតំបន់មួយនេះបានរងនូវការវាយប្រហារដោយសារភ្លៀងធ្លាក់ខ្លាំង។
យោងតាមទីភ្នាក់សារព័ត៌មានស៊ិនហួរចេញផ្សាយនៅថ្ងៃទី៧ ឧសភានេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនេះគឺបានចាប់ផ្តើមធ្លាក់តាំងពីថ្ងៃសុក្រ ទី៦ ឧសភា មកដែលធ្វើឲ្យព្រលានយន្តហោះត្រូវផ្អាកដំណើរការប្រមាណជា៤០នាទី។
ប្រភពដដែល បានបញ្ជាក់ថា ជើងហោះហើរចំនួន៤៨ជើង ត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីភ្លៀងបានធ្លាក់ចុះខ្លាំង ហើយជើងហោះហើរចំនួន២១ជើង ត្រូវបានចុះចតជាបន្ទាន់៕
មតិយោបល់