ថៃៈ គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅមុខ ការិយាល័យជើងទឹក និងមួយគ្រាប់ផ្សេងទៀតនៅមុខស្នងការដ្ឋានក្រុង Surat Thani បានសម្លាប់មនុស្សម្នាក់ និងរបួស៣នាក់ផ្សេងទៀត។ នេះបើយោងតាមសារព័ត៌មានស៊ីហួចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៦។
លោកវរសេនីយឯក Sirichai Songwasin បានប្រាប់ថា ការផ្ទុះលើកទីមួយកើតឡើងនៅម៉ោង ៨ព្រឹក នៅកងពលធំប៉ូលិសជើងទឹក។ គ្រាប់បែកត្រូវបានកប់នៅខាងក្រោមដើមឈើមួយដើម នៅខាងមុខ ការិយាល័យ ហើយបានផ្ទុះស្លាប់ម្នាក់ ឈ្មោះ Jongkolnee Pumkracha អាយុ៥២ឆ្នាំ និង របួស ៣នាក់ផ្សេងទៀត ៕

មតិយោបល់