ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

អ្នកស្លាប់កើនដល់៤នាក់ និងព្រះវិហារ១៩០កន្លែង ត្រូវបំផ្លាញក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ាៈ គ្រោះរញ្ជួយដី កម្រិត ៦,៨ រ៉ិចទ័រវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានបំផ្លាញវត្តអារាម១៩០កន្លែងនៅក្នុងទីក្រុងបុរាណបាកាន និងបានសម្លាប់មនុស្សយ៉ាងហោច៤នាក់ និងរបួស២០នាក់ ។

យោងតាម ការស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា ការរញ្ជួយដីនេះបានវាយប្រហារចម្ងាយ ២៥គីឡូម៉ែត្រភាគខាងលិច នៃក្រុង Chauk ក្នុងជម្រៅ៨៤គីឡូម៉ែត្រ។

ការញ័ររញ្ជួយនេះត្រូវបានរាលដាលទៅឆ្ងាយដល់ប្រទេសថៃ បង់ក្លាដែស និងប្រទេសឥណ្ឌាបង្កឲ្យមានការភ័យខ្លាចដល់អ្នកស្រុក រត់ចេញពីអគារមកនៅតាមដងផ្លូវ។

អ្នកនាំពាក្យនាយកដ្ឋានបុរាណវិទ្យាបានប្រាប់ BBC ថា យ៉ាងហោចណាស់ ៦៦ចេតិយនៅក្នុងទីក្រុងបុរណបាកាន ត្រូវបានរងការខូចខាត ។

បុរសវ័យ២២ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងនៃ Pakokku ដោយសារតែការបាក់រលំអគារមួយ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ BBC នៅមីយ៉ាន់ម៉ា លោកJonah Fisherបាននិយាយថា រាជធានីបុរាណមួយនេះ គឺជាតំបន់ទេសចរធំមួយ ដែលមាន ប្រាសាទបែបព្រះពុទ្ធសាសនារាប់ពាន់កន្លែង ហើយការរញ្ជួយដីញឹកញាប់បានកើតមានឡើងនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យប្រាសាទជាច្រើនកន្លែងរងការខូចខាត។

អគារខ្ពស់ៗត្រូវបានញ័ររញ្ជួយ នៅទីក្រុង Yangon ដែលជាទីក្រុងធំបំផុតប្រទេសមីយ៉ាន់ម៉ា ទីក្រុងបាងកកប្រទេសថៃ និងទីក្រុង Kolkata ក្នុងប្រទេសឥណ្ឌា ដែលជាកន្លែងផ្តល់សេវាផ្លូវរថភ្លើងក្រោមដីត្រូវបានផ្អាកជាបណ្តោះអាសន្ន ។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានរងរបួសនៅក្នុងរដ្ឋធានីដាកា ប្រទេស បង់ក្លាដែស នៅពេលដែលពួកគេបានភៀសខ្លួនចេញអគារ៕

myamarmyamar.jpg1myamar.jpg2myamar.jpg3bhukamp-5-580x395bhukamp-4c1_1069977_160824193508_620x413

មតិយោបល់