កណ្ដាលៈ អធិការនគរបាលស្រុក កាលពីថ្ងៃទី២៨ ខែមករា វេលាម៉ោង១ និង ២៣ នាទី បានដឹកនាំកម្លាំងជំនាញ ចុះបង្ក្រាបទីតាំងជល់មាន់ ស្ថិតនៅវាលស្រែភូមិតោតម៉ាច ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្ត
កណ្តាល។
ខណៈពេលទៅដល់ទីតាំង ជនសង្ស័យបានរត់គេចខ្លួនអស់ ដោយបន្សល់ទុកនូវវត្ថុតាងរួមមានម៉ូតូ ១៩គ្រឿង
មាន់ជល់ ០២ក្បាល និងជញ្ជីងសម្រាប់ថ្លឹងមាន់ ១ ។
ពាក់ព័ន្ធនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច ប្រមូលយកទៅកាន់អធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បន្តចាត់ការតាមនីតិវិធី៕




មតិយោបល់