ព័ត៌មានអន្តរជាតិ

Update៖ រថយន្តសាំយ៉ុងបុកម៉ូតូ បណ្តាលឲ្យឪពុកស្លាប់ និងកូនរងរបួសធ្ងន់

ក្រចេះ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង៩ និង ០៥នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ចំណុចគីឡូម៉ែត លេខ ៣៥២- ៣៥៣ ដីសប្បទាន ស្ថិតនៅឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ។

បើតាមការបញ្ជាក់ពីមន្ត្រីប៉ូលិសចរាចរណ៍ស្រុកចិត្តបុរី បានឲ្យដឹងថា រថយន្តសាំយ៉ុង ពាក់ស្លាកលេខ កំពង់ធំ 2A1116 ពណ៌សំបកឱឡឹក ធ្វើដំណើរពីស្ទឹងត្រែងទៅក្រចេះ​​ ចំណែកម៉ូតូធ្វើដំណើរឆ្លងផ្លូវពីកើត ទៅលិចលុះដល់ចំណុចកើត ហេតុ រថយន្តសាំយ៉ុងបានបុកនិងម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។

ជនរងគ្រោះទី១ មានឈ្មោះ វាន់ ផល្លីន ភេទប្រុស អាយុ ៤៥ឆ្នាំ ត្រូវជាឪពុកស្លាប់ និងទី២ ឈ្មោះ វាន់ ស្រស់ អាយុ ១៥ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីរ នៅភូមិបឹងរុន ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ៕

មតិយោបល់