ព័ត៌មានអន្តរជាតិ

ប្រជាពលរដ្ឋកាណាដាកើនទ្បើងជាង ១០ម៉ឺននាក់ បន្តចាកចេញពីលំនៅឋានរបស់ខ្លួន

កាណាដា: រហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋកាណាដាជាង ១០ម៉ឺននាក់ហើយ ដែលបានបន្តចាកចេញពីលំនៅឋានរបស់ខ្លួន នៅក្នុងខេត្ត Albertal ដោយសារភ្លើងឆេះព្រៃយ៉ាងខ្លាំង។

ភ្លើងឆេះព្រៃនេះ បានគ្របដណ្តប់លើផ្ទៃដីដល់ជាង ២ពាន់គីឡូម៉ែត្រការ៉េហើយ ដោយឡែកប្រជាពលរដ្ឋទាំងនោះ កំពុងតែភិតភ័យយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្ររបស់កាណាកា។

ភ្លើងនៅតែបន្តឆេះព្រៃនេះ ដោយសារតែបរិកាសក្តៅស្ងួត និងមានខ្យល់យ៉ាងខ្លាំង ដែលជាហេតុបង្កឱ្យមានគ្រោះអគ្គិភ័យ ដោយបានឆាបឆេះយ៉ាងខ្លាំង ពោលគឺមុនដំបូងនៅទីក្រុង Fort McMurray បន្ទាប់មកខេត្ត Albertal ដូច្នេះវានឹងអាចបន្តទៅដល់ខេត្ត Saskatchenwan។

កាលពីពេលកន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋកាដាណាប្រមាណ ៨ម៉ឺន ៨ពាន់នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋាន ហើយវាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោចណាស់ចំនួន ១ពាន់ ៦០០កន្លែង។ ម៉្យាងវិញទៀត បានបំផ្លាញទំហំទឹកប្រាក់អស់ច្រើនលានដុល្លារអាមេរិកផងដែរ៕

 

canada 001
aaaa bbb

មតិយោបល់