ព័ត៌មានអន្តរជាតិ

យន្តហោះដឹកមនុស្ស ២៣៣ នាក់ ចុះចតយ៉ាងទាន់ហន់ បន្ទាប់ពីជាប់គាំងម៉ាស៊ីន

កាណាដា: យន្តហោះអន្តរជាតិប្រទេសស្វ៊ីសមួយគ្រឿង ធ្វើដំណើរចេញពីទីក្រុង Zurich ទៅទីក្រុង Los Angeles សហរដ្ឋអាមេរិក អំទ្បុងពេលដែលកំពុងហោះ ក៏ស្រាប់តែជួបប្រទះបញ្ហាបច្ចេកទេស និងត្រូវបានគេបង្វែរគោលដៅចុះចតយ៉ាងទាន់ហន់ នៅអ៊ីគូលូវីត ជាទីក្រុងតូចមួយរបស់ប្រទេសកាណាដា។ នេះបើយោងតាមរយ: សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៧ ។

យន្តហោះ Boeing 777 ដែលដឹកអ្នកដំណើរ ២១៦ នាក់ និងសមាជិកនាវិក ១៧ នាក់នៅលើវា បានចុះចតភ្លាមៗ បន្ទាប់ម៉ាស៊ីនស្លាបខាងឆ្វេងខូចមិនដំណើរការ នៅពេលហោះហើរពាក់កណ្ដាលផ្លូវ។

យន្ដហោះនេះ ត្រូវបានចុះចតយ៉ាងរលូន និងប្រកបដោយសុវត្ថិភាព នៅព្រលានយន្តហោះទីក្រុងអ៊ីគូលូវីត កាលពីថ្ងៃពុធ៕

មតិយោបល់