ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រោះតែសង្គ្រាម កុមារជាង ២២០ លាននាក់ កំពុងរស់នៅក្នុងតំបន់មានជម្លោះ នៅជុំវិញពិភពលោក

អាល់ហ្សេរីៈ តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) សម្រាប់កុមារ និងជម្លោះប្រដាប់អាវុធ លោកស្រី Leila Zerrougui កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា កុមារជាង ២២០ លាននាក់ កំពុងរស់នៅក្នុងតំបន់មានជម្លោះ ស្ថិតនៅជុំវិញពិភពលោក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

ទីភ្នាក់ងាររបស់ APS បានដកស្រង់សម្ដីលោកស្រី Zerougui នៅក្រៅសិក្ខាសាលាជាន់ខ្ពស់លើកទី ៤ ស្តីពីសន្តិភាព និងសុវត្ថិភាពក្នុងទ្វីបអាហ្រ្វិក ដែលបានប្រារព្ធឡើង នៅទីក្រុង Oran ចម្ងាយ ៤២០ គីទ្បូម៉ែត្រ ពីភាគខាងលិច ប្រទេសអាល់ហ្សេរី បានឲ្យដឹថា កុមារជាង ២២០លាននាក់ កំពុងរស់នៅ ក្នុងបណ្ដាប្រទេសទាំង ២០ ដែលបានទទួលរងការវាយប្រហារ ដោយបញ្ហាជម្លោះប្រដាប់អាវុធ នៅជុំវិញពិភពលោក ក្នុងនោះរួមមានទាំងបណ្តាប្រទេសនៅអារ៉ាប់ចំនួន ៨ និង ៨ ទៀតនៅអាហ្វ្រិក។

អង្គការសហប្រជាជាតិ បាននិយាយជាផ្លូវថា ជនភ្លៀសខ្លួនសរុបចំនួន ៦៥ លាននាក់ហើយ បានចាកចេញពីតំបន់មានជម្លោះ រួមទាំងកុមារ ២៨ លាននាក់ ដែលនេះជាព្រឹត្តិការណ៍សោកនាដកម្មដ៏ធំមួយ នឹងបណ្ដាលឲ្យប៉ះពាល់ដល់អ្នកជំនាន់ក្រោយ៕

មតិយោបល់