ក្រុមហ៊ុន Royal Cambodian Limousine Services បានចំណាយទឹកប្រាក់ជាង ៣.៥លានដុល្លារអាមេរិក ទិញរថយន្ត BMW ចំនួន ៣៥គ្រឿង សម្រាប់ជួលនៅកម្ពុជា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ ចេញផ្សាយនៅថ្ងៃនេះ។
ក្រុមហ៊ុនផ្តល់សេវាកម្មជួលរថយន្តប្រណិតមួយនេះ បានទិញរថយន្តរថយន្ត BMW ៥ស៊េរី និង ៧ស៊េរី ចំនួន ៣៥គ្រឿងពីក្រុមហ៊ុន Premium Auto Import ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត និងគ្រឿងបន្លាស់ម៉ាក BMW ក្នុងប្រទេសកម្ពុជា សម្រាប់ដឹកគណៈប្រតិភូរបស់ រាជរដ្ឋាភិបាលកម្ពុជា។
លោក Jake Montross បានឲ្យដឹងថា រថយន្តម៉ាក BMW ចំនួន ៣៥គ្រឿងនេះ គឺមានរថយន្តម៉ាក BMW ៧ស៊េរីចំនួន ៥គ្រឿង សម្រាប់ដឹកគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និង ៣០គ្រឿងទៀត ជាប្រភេទរថយន្ត ៥ស៊េរី ប្រភេទ GT។
ការទិញរថយន្តថ្មីនេះ គឺដើម្បីដូររថយន្តចាស់ចេញ សម្រាប់ផ្គត់ផ្គង់សេវាជូនដល់ រាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនក៏មានការសហការជាមួយសណ្ឋាគារផ្កាយប្រាំ ផងដែរ។
គួរជម្រាបដែរថា ក្រុមហ៊ុន Premium Auto Import គឺក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន The Royal Group of Companies ១០០ភាគរយ៕
មតិយោបល់