តួកគីៈ យន្តហោះចម្បាំងរដ្ឋាភិបាលចម្រុះតួកគី ដែលដឹកនាំដោយអាមេរិក បានវាយប្រហាតាមដែនអាកាស ដោយទម្លាក់គ្រាប់លើក្រុម ISIS នៅតំបន់ Al- Bab ចម្ងាយ ៤០គីឡូម៉ែត្រ ភាគឦសានទីក្រុងអាឡេប៉ូ របស់ប្រទេសស៊ីរី បានសម្លាប់សមាជិកក្រុម ISIS ៤៧នាក់។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៧។
យោងតាមមន្រ្តីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា សមាជិកក្រុម ISIS ៤៧ ត្រូវបានសម្លាប់ នៅទីតាំងឃ្លាំងផ្ទុកអាវុធ
ដោយត្រូវបានវាយកម្ទេច បន្ទាប់ពីការប៉ះទង្គិចគ្នា និងការវាយឆ្មក់ តាមអាកាសរយៈពេល ២៤ ម៉ោង ជាមួយនឹងយន្តហោះចម្បាំងរដ្ឋាភិបាលចម្រុះតួកគី។
យន្តហោះតួកគី បានកម្ទេចមូលដ្ឋានគោលដៅអគារ ៦៤ ខ្នង និងរថយន្តផ្ទុកដោយគ្រាប់បែកចំនួន ៣៥ គ្រឿង
ដែលត្រូវបានពួកក្រុមប្រដាប់អាវុធប្រើប្រាស់ នៅក្នុងសមរភូមិ ជុំវិញតំបន់ Al-Bab ។
គួរបញ្ជាក់ដែរថា លំនៅដ្ឋានជាង២១៥ កន្លែង រួមបញ្ចូលទាំងទីក្រុងភាគខាងជើងស៊ីរី ត្រូវបានកងទ័ពរដ្ឋាភិបាលវាយរំដោះចេញពីក្រុម ISIS វិញ៕
មតិយោបល់