ម៉ិកស៊ិកៈ យោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ការបាញ់ប្រហារគ្នាមួយ រវាងទាហាន និងក្រុមក្មេងទំនើងប្រដាប់អាវុធ កាលពីព្រឹកថ្ងៃអង្គារ នៅទីក្រុង Culiacan ជារដ្ឋធានីភាគខាងលិចនៃរដ្ឋ Sinaloa បានសម្លាប់ទាហានម្នាក់ និងឧក្រិដ្ឋជន៥ នាក់ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
អគ្គព្រះរាជអាជ្ញារដ្ឋ Sinaloa បានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការប្រយុទ្ធគ្នានេះ បានកើតឡើងនៅម៉ោងប្រហែល ៣ និង៤០ នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក) នៅពេលដែលក្រុមក្មេងទំនើង បានវាយប្រហារខណៈកងទ័ពល្បាត នៅភាគខាងកើតតំបន់ទីក្រុង។
តាមរបាយការណ៍ផ្លូវការ បានបញ្ជាក់ថា នេះជាការប៉ះទង្គិចគ្នា លើកទីបីហើយ នៅក្នុងរយៈពេល ១០ ថ្ងៃ នៅទីក្រុង Culiacan ដោយសរុបក្រុមក្មេងទំនើងប្រដាប់អាវុធចំនួន ១២ នាក់ ត្រូវបានបាញ់សម្លាប់៕
មតិយោបល់