ព័ត៌មានអន្តរជាតិ

ចិន ច្រានចោលសំណើអាមេរិក ដែលទាមទារឲ្យកាត់បន្ថយការនាំចូលប្រេងពីអ៊ីរ៉ង់

ចិន: យោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg បានឲ្យដឹងថា រដ្ឋាភិបាលចិន បានច្រានចោលសំណើអាមេរិក ដែលទាមទារឲ្យកាត់បន្ថយការនាំចូលប្រេងរបស់អ៊ីរ៉ង់ ក្រោយកិច្ចចរចា ដោយមានការលើកទ្បើងពីមន្ត្រីពីររូប។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨។

ប្រភពពីមន្ត្រីក្រុងប៉េកាំងម្នាក់ បានប្រាប់ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ចិន បានយល់ព្រមជាមួយអាមេរិក នឹងមិនបង្កើនការទិញប្រេងឆៅរបស់អ៊ីរ៉ង់ទៀតនោះទេ។

ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Francis Fannon អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកការិយាល័យធនធានថាមពល បានទៅកាន់ប្រទេសចិននាពេលថ្មីៗនេះ ដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់។

សូមជំរាបថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បានកើតទ្បើងបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខា ដោយអាមេរិក អង់គ្លេស ចិន រុស្ស៊ី និងសហភាពអឺរ៉ុប ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងការដកចេញនូវទណ្ឌកម្មពី UN ហើយអនុញ្ញាតឲ្យក្រុងតេអេរ៉ង់បន្តការធ្វើពាណិជ្ជកម្មប្រេង និងឧស្ម័ន នៅលើទីផ្សារអន្ដរជាតិ៕

មតិយោបល់