អតីតពិធីករ និងជាប្រធានកីឡាទូរទស្សន៍ CTN លោក ម៉ា សេរី បានលាចាកលោកហើយ បន្ទាបពីជម្ងឺមហារីកថ្លើមរបស់គាត់រើឡើងជាលើកចុងក្រោយ។
លោក ម៉ា សេរី បានបញ្ជូនមកមន្ទីរពេទ្យរុស្សី ដើម្បីព្យាបាលកាលពីសប្តាហ៍កន្លងទៅ ប៉ុន្តែស្ថានភាពហាក់មិនធូរស្បើយច្រើនឡើយ។ កាលពី២ថ្ងៃមុនលោក ត្រូវបានក្រុមគ្រួសារនាំមកសម្រាកនៅផ្ទះ ដោយសារនៅមន្ទីរពេទ្យយូរពេក ក្រោយមកក៏បញ្ជូនទៅវិញ ហើយបានបន្សល់ដង្ហើមចុងក្រោយនៅមន្ទីរពេទ្យតែម្តង។
ពីក្រុមការងារសារពត៌មាន POST NEWS MEDIA ក្នុងនាមគ្រួសារអ្នកសារព៌តមានកម្ពុជា សូមចូលរួមរំលែកទុក្ខដល់គ្រួសារលោក ម៉ា សេរី។ ការចាកចេញគ្មានថ្ងៃត្រឡប់នេះ ជាការបាត់បង់ដ៏ធំធេងរបស់វិស័យកីឡានៅកម្ពុជា។
មតិយោបល់