ព័ត៌មានអន្តរជាតិ

ការរអិលបាក់ដីនៅប្រទេសរ្វ៉ាន់ដា បណ្តាលឲ្យមនុស្សស្លាប់កើនឡើងដល់ ៤៩នាក់

រ្វ៉ាន់ដាៈ អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កាលពីចុងសប្តាហ៍នេះ ការរអិលបាក់ដីនិងមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសរ៉្វាន់ដា បានបណ្តាលឲ្យមនុស្សស្លាប់កើឡើងដល់ ៤៩នាក់។

ហេតុការណ៍ខាងលើត្រូវបានកើតឡើងនៅស្រុក Muhanga ភាគខាងជើងនៅជាប់ស្រុក Gakenke ដែលទទួលរងផលប៉ះពាល់ច្រើនបំផុត។ ជនរងគ្រោះទាំងនោះ បានសម្លាប់ដោយការរលំបាក់ដីហូរចូលផ្ទះ រហូតដល់ស្លាប់ និងម្យ៉ាងវិញទៀត ដោយសារទឹកជំនន់នៅតាមតំបន់ដែលមានកូនភ្នំងាយនឹងគ្រោះមហន្តរាយ។

យ៉ាងហោចណាស់មនុស្ស ៣៤នាក់បានស្លាប់ នៅក្នុងស្រុក Gakenke និង៨នាក់ស្លាប់នៅក្នុងស្រុក Muhanga និងបួននាក់ស្លាប់នៅក្នុងស្រុក Rubavu និងបីទៀតនៅក្នុងស្រុក Ngororero។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាលនៅថ្ងៃចន្ទនេះ។

ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិងជនភៀសខ្លួនបានឱ្យដឹងថា មនុស្ស ២៦ នាក់ កំពុងតែព្យាបាលនៅមណ្ឌលសុខភាពស្រុក ដែលរងផលប៉ះពាល់ផ្សេងគ្នាក្នុងខណៈពេលដែលផ្ទះជាង ៥០០ខ្នង ត្រូវបានបំផ្លាញ និងមនុស្សរាប់រយនាក់គ្មានផ្ទះសម្បែង។

រដ្ឋាភិបាលប្រទេសរ៉្វាន់ដា បានសោកស្តាយចំពោះការបាត់បង់ជីវិតនិងការសម្តែងសាមគ្គីភាពជាមួយនឹងក្រុមគ្រួសារដែលរងផលប៉ះពាល់។ រដ្ឋាភិបាល នឹងបន្តកិច្ចខិតខំប្រឹងប្រែងសំរបសំរួលដោយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីទប់ស្កាត់ការកើតមានឡើងគ្រោះមហន្តរាយស្រដៀងគ្នាពីក្នុងអំឡុងរដូវភ្លៀងធ្លាក់នេះ៕

landslidekllj

មតិយោបល់