ព័ត៌មានអន្តរជាតិ

សាកសពកើនដល់៣១នាក់ ខណៈ៧នាក់ទៀតបាត់ខ្លួននៅចិន

ចិនៈ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣១នាក់ និងមនុស្ស៧នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួននៅឡើយ បន្ទាប់ពីការរអិលបាក់ដីមួយនៅក្នុងការទីក្រុង Taining County ភាគខាងកើតខេត្ត Fujian ប្រទេសចិន។

ទីស្នាក់ការសង្គ្រោះបាននិយាយថា នៅម៉ោង ៤រសៀលនេះ សាកសពកើនចំនួន ៣១ នាក់ ត្រូវបានរុករកឃើញនៅកន្លែងកើតហេតុ និងម្នាក់បាត់ខ្លួនដោយត្រូវបានរកឃើញថានៅរស់។ ការរអិលបាក់ដីនេះបានកើតឡើងនៅប្រហែលម៉ោង ៥ព្រឹក ថ្ងៃអាទិត្យនៅក្នុងទីក្រុង Taining County ដែលមានបណ្ដោយប្រហែល ១០០.០០០ ម៉ែត្រគូបនៃដីភក់និងថ្ម បានបាក់ស្រុតចុះមកលើការដ្ឋានសាងសង់ស្ថានីយវារីអគ្គិសនីយ៉ាងគំហុក។

សូមជម្រាបថា ក្រុមការងារសង្គ្រោះកំពុងបន្តរុករកអ្នកបាត់ខ្លួនបន្ថែមទៀត ទោះបីជាមានភ្លៀងធ្លាក់ឥតឈប់ឈរក៏ដោយ៕

uuuuiiii

មតិយោបល់