ព័ត៌មានអន្តរជាតិ

រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក រងការវាយប្រហារដោយព្យុះយ៉ាងខ្លាំង

អាមេរិកៈ តំបន់ភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា ស្ថិតនៅភាគខាងលិចសហរដ្ឋអាមេរិក ទទួលរងការវាយប្រហារ ដោយព្យុះនៅតំបន់ប៉ាស៊ីហ្វិកដ៏ធំមួយ កាលពីអំឡុងពេលសប្តាហ៍មុន ដោយបានសម្លាប់មនុស្សអស់ ០៥ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៧។

ព្យុះនេះ បានវាយប្រហារចូលទៅភាគខាងត្បូងរដ្ឋកាលីហ្វញ៉ា តាំងពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ដោយបាននាំយក នូវភ្លៀង និងសន្ទុះខ្យល់បក់យ៉ាងខ្លាំង ក្នុងតំបន់នេះផងដែរ ដែលបានបង្កឲ្យមានរីករាលដាលទឹកភ្លៀងដល់ទីក្រុង San Francisco ចម្ងាយ ៧០០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុង Los Angeles។

តំបន់ El Centro ជាទីក្រុងវាលខ្សាច់ ភាគខាងត្បូង ក្នុងទ្វីបសហរដ្ឋអាមេរិក បានស្ថិតនៅក្រោមនីវ៉ូទឹកសមុទ្រ ជាមួយភ្លៀងធ្លាក់ស្រិចៗ រយៈពេលជាង ១០ ម៉ោង។

ព្យុះនេះមើលទៅ បានបោកបក់នៅភាគនិរតីរដ្ឋកាលីហ្វញ៉ាយ៉ាងខ្លាំង នៅរដូវកាលនេះ ដែលការិយាល័យ ភ្នាក់ងារអាកាសធាតុជាតិ នៃតំបន់ទីក្រុង Los Angeles បានសរសេរនៅលើ Twitter ថា « វាជាព្យុះមួយ ទំនងខ្លាំងបំផុត ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ»៕

មតិយោបល់