ព័ត៌មានសុខភាព

ប្រយត្នស្លាប់ បើទទួលទានផ្លែគូលែនទាំងមិនទាន់ញ៉ាំអីសោះ!

អ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិក និងឥណ្ឌា បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំៗមានមនុស្ស ១០០នាក់ នៅក្នុងប្រទេសឥណ្ឌា បានស្លាប់បាត់បង់ជីវិត ដោយសារតែការទទួលទានផ្លែគូលែន ទាំងមិនទាន់ញ៉ាំអីចូលពោះសោះ។

បើយោងតាមគេហទំព័រ bbc បានចុះផ្សាយឲ្យដឹងថា រយ:ពេលជាងពីរទសវត្សកន្លមកនេះ ជាក់ស្តែងកុមារក្រីក្រដែលរស់នៅក្នុងតំបន់ផលិតផ្លែគូលែនដ៏ធំនៅប្រទេសឥណ្ឌា បានទទួលរងនូវបញ្ហាប្រកាច់ និងបាត់បង់ស្មារតីមួយរំពេច ហើយក្នុងចំណោមនោះកុមារស្ទើរតែពាក់កណ្តោលបានស្លាប់។ ការសិក្សាថ្មីមួយដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី The Lancet បានបង្ហាញថា កុមារទាំងនោះបានពុលផ្លែគូលែន។

ផ្លែគូលែនមានជាតិពុលម្យ៉ាង ដែលអាចរារាំងសមត្ថភាពរបស់រាងកាយក្នុងការផលិតគ្លុយកូស ធ្វើឲ្យប៉ះពាល់ដល់កុមារដែលមានកម្រិតជាតិស្ករក្នុងឈាមទាប ជាពិសេសប្រសិនបើពួកគេមិនបានទទួលទានអាហារពេលល្ងាច។

ក្រុមអ្នកជំនាញបានបញ្ជាក់ផងដែរថា បញ្ហានេះអាចបណ្តោលឲ្យកុមារហើមខួរក្បាល និងប្រកាច់ភ្លាមៗ។ ដូច្នេះ ឪពុកម្តាយគ្រប់រូបគួរតែឲ្យកុមារទទួលទានអាហារពេលល្ងាចឲ្យបានត្រឹមត្រូវ ហើយកំណត់ការទទួលទានផ្លែគូលែនសម្រាប់ពួកគេផងដែរ៕

មតិយោបល់