អារ៉ាប៊ីសាអ៊ូឌីតៈ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ប៊ីសាអ៊ូឌីត បានរាយការណ៍ថា អារ៉ាប៊ីសាអ៊ូឌីត បានចាប់ផ្តើមគម្រោងមួយ ដើម្បីសាងសង់រ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរលើកដំបូង នៅក្នុងប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយព្រះអង្គម្ចាស់រាជទាយាត Mohammed bin Salman ដែលត្រូវបានគេហៅព្រះនាមកាត់ថា MBS បានចាប់ផ្តើមគម្រោងយុទ្ធសាស្ត្រចំនួនប្រាំពីរសារជាថ្មី ក្នុងនោះរួមានវិស័យថាមពល ថាមពលអាតូម ការបន្សុទ្ធទឹក ឱសថពេទ្យ និងឧស្សាហកម្មយន្តហោះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ព្រះអង្គ ទៅកាន់ទីក្រុង King Abdulaziz សម្រាប់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា កាលពីថ្ងៃច័ន្ទ។
គម្រោងដ៏សំខាន់បំផុតចំនួនពីរ ក្នុងចំណោមគម្រោងខាងលើ រួមមានរ៉េអាក់ទ័រស្រាវជ្រាវនុយក្លេអ៊ែរ និងមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍរចនាសម្ព័ន្ធយន្តហោះ។
កាលពីខែមីនា MBS បានប្រកាសថា ប្រទេសរបស់ព្រះអង្គ បានត្រៀមខ្លួន ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ នៅក្នុងព្រឹត្តិការណ៍ ដែលប្រទេសអ៊ីរ៉ង់ កំពុងដឹកនាំប្រទេសពួកគេ ទៅកាន់ទិសដៅអាវុធនោះ៕
មតិយោបល់