ព័ត៌មានអន្តរជាតិ

កើតភាពចលាចលលើយន្តហោះ ដោយអ្នកដំណើរជាច្រើន បានក្អួតក្រោយទទួលរងការភ័យ..

អេស្ប៉ាញ: អ្នកដំណើររាប់សិបនាក់ បានក្អួតនៅលើយន្តហោះ ដោយទទួលការភ័យខ្លាចជាខ្លាំង បន្ទាប់ពីយន្តហោះដឹកពួកគេ ត្រូវបានរង្គោះរង្គើដោយខ្យល់ព្យុះ Ewan ។ នេះបើយោងតាមរយ: សារព័ត៌មាន mirror ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Ryanair ចេញពីទីក្រុង Madrid ត្រូវបានបង្ខំចិត្តចុះចតភ្លាមៗ នៅព្រលានយន្តហោះទីក្រុង Dublin ប្រទេសអៀរឡង់ បន្ទាប់ពីទទួលរងការវាយប្រហារដោយខ្យល់ ដែលមានល្បឿន ១០០ គីទ្បូម៉ែត្រ ក្នុង១ម៉ោង៕

មតិយោបល់