ព័ត៌មានអន្តរជាតិ

ក្ដៅៗ កូរ៉េខាងជើង ហាមឃាត់មិនឲ្យជនជាតិម៉ាឡេស៊ីទាំងអស់ ចាកចេញពីប្រទេសរបស់ខ្លួន

កូរ៉េៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានហាមឃាត់មិនឲ្យពលរដ្ឋម៉ាឡេស៊ីទាំងអស់ ធ្វើការចាកចេញពីប្រទេសខ្លួនទ្បើយ ដែលធ្វើឲ្យកើនកម្ដៅកាន់តែខ្លាំង ខណៈចាប់ពួកគេជាចំណាប់ខ្មាំង ចំពេលកំពុងមានជម្លោះការទូតក្តៅគគុក ជាមួយប្រទេសម៉ាទ្បេស៊ី ពាក់ព័ន្ធនឹងឃាតកម្មសម្លាប់លោក គីម ជុងណាម នៅទីក្រុងគូឡាឡាំពួ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៍មានជាផ្លូវការកូរ៉េខាងត្បូង បានឲ្យដឹងថា ជនជាតិម៉ាឡេស៊ីទាំងអស់ នៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឲ្យចាកចេញជាបណ្តោះអាសន្នពីប្រទេសនេះ រហូតដល់ករណីឃាត់សម្លាប់លោក គីម ដែលបានកើតឡើងនៅប្រទេសម៉ាឡេស៊ី អាចដោះស្រាយទៅបាន ប្រកបដោយភាពត្រឹមត្រូវ៕

មតិយោបល់