ព្រៃវែងៈ យោងតាមប្រភពព័ត៌មានពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះមានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រៃប្រធាតុ ឃុំក្រប៉ៅ ស្រុកកំចាយមាស ខេត្តព្រៃវែង។
អគ្គិភ័យខាងលើនេះ សង្ស័យបណ្តាលមកពីម្តាយបង្កាត់ភ្លើងដាំបាយ ត្រូវកូនតូចយកកម្ទេចអុសមកលេង ទើបបណ្តាលឲ្យឆេះបែបនេះ។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់