ព័ត៌មានអន្តរជាតិ

ព្យុះព្រិល បន្តវាយប្រហារនៅភាគខាងជើងប្រទេសចិន

ចិនៈ តាមអ្នកអង្កេតការណ៍អាកាសធាតុជាតិ បានចេញសេចក្ដីប្រកាសភ្លើងលឿង អំពីវត្តមានព្យុះព្រិល នៅតំបន់ភាគពាយព្យ និងភាគឦសានប្រទេសចិន នៅថ្ងៃអាទិត្យនេះ និងថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧។

មជ្ឈមណ្ឌលឧតុនិយមជាតិ (NMC) បានព្យាករថា ព្យុះព្រិលនេះ នឹងវាយប្រហារនៅខេត្តកានស៊ូ, នីងសៀ, សានស៊ី, ជីលីន និងហីឡុងជាំ ហើយកាលពីថ្ងៃម្សិលមិញ អាជ្ញាធរ បានចេញប្រកាសភ្លើងខៀវថា ព្យុះព្រិលនេះ នឹងវាយប្រហារផ្នែកខ្លះនៃខេត្តឈីងហាយ, កានស៊ូ, នីងសៀ និងតំបន់ស្វយ័តទីបេ។

ព្យុះព្រិលនេះ នឹងបង្កផលប៉ះពាល់នៅភាគខាងត្បូង និងភាគខាងកើតប្រទេសចិន ដោយបាននាំយកនូវខ្យល់ត្រជាក់ និងធ្វើឲ្យសីតុណ្ហភាពចុះដល់ ១០ អង្សាសេ នៅភាគខាងត្បូងខេត្ត Jiangxi ។

តាម NMC បានបញ្ជាក់ថា អាចមានភ្លៀងធ្លាក់ពីខ្លាំងទៅកម្រិតមធ្យម នៅផ្នែកខ្លះនៃខេត្តហ៊ួប៉ី, ហ៊ូណាន, ជាំងស៊ី និងអានហ៊ុយ។

គួរបញ្ជាក់ដែរថា ប្រទេសចិនមានសញ្ញាព្រមាន ចំពោះអាកាសធាតុចំនួន ០៤ពណ៌ ដោយក្រហម បញ្ជាក់ពីអាកាសធាតុអាក្រក់ខ្លាំងបំផុត និងតមកតាមក្រោយជាបន្តបន្ទាប់ទៀត គឺទឹកក្រូច, លឿង និងខៀវ៕

មតិយោបល់