
ប្រិយមិត្តគ្រប់គ្នា អាចធ្វើការចែករំលែកបទចម្រៀងដែលមាននៅលើ iPhone/iPad ស្រាប់ ទៅដល់ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធ iOS បានតាមរយៈមុខងារ Home Sharing។
ដើម្បីប្រើប្រាស់មុខងារនេះបាន ប្រិយមិត្តត្រូវធ្វើការភ្ជាប់ iPhone/iPad ជាមួយនិងបណ្តាញអ៊ិនធើណែត Wi-Fi និងដំឡើងប្រព័ន្ធ iOS ជំនាន់ចុងក្រោយ។
វិធីអនុវត្តន៍
១ – ជាដំបូង ត្រូវបើកកម្មវិធី Settings នៅលើ iPhone
២ – បន្ទាប់មក ចុចលើពាក្យ Music
៣ – បន្ទាប់មកទៀត អូសចុះក្រោម រួចចុចលើពាក្យ Sign In ពីក្រោមមឺនុយ Home Sharing
៤ – វាយបញ្ចូលគណនី Apple នៅលើ iPhone/iPad ដែលមានបទចម្រៀង៥ – ក្រោយមកទៀត ត្រូវបញ្ចូលគណនី Apple ទៅលើ iPhone/iPad ដែលចង់ចែកបទចម្រៀងទៅឲ្យ តាមវិធីដដែល ដូចចំណុចទី ៣
៦ – ភ្លាមនោះ iPhone/iPad ដែលមានបទចម្រៀង និងលោតផ្ទាំងមួយចេញមកឲ្យចុចបញ្ជាក់ទទួលស្គាល់ការចែករំលែក (Confirm)
៧ – ក្រោយពេលចុច Confirm រួចប្រិយមិត្តនឹងទទួលបានសារជាលេខកូដសម្ងាត់ នៅលើ iPhone/iPad មានបទចម្រៀង
៨ – រួចមក លោកអ្នកត្រូវយកលេខកូដនោះ ទៅវាយបញ្ចូលលើ iPhone/iPad ដែលត្រូវចែករំលែកបទចម្រៀងទៅឲ្យ
៩ – ជាចុងក្រោយ iPhone/iPad ដែលត្រូវបានចែករំលែកបទចម្រៀងទៅឲ្យ និងអាចបើកស្តាប់ចម្រៀងបាន ដោយចុចបើកកម្មវិធី Music បន្ទាប់មក ចុចលើមឺនុយ Library រួចជ្រើសរើសយកពាក្យថា Home Sharing ជាការស្រេច៕
មតិយោបល់