ស្វ៊ីសៈ បុរសម្នាក់ម្នាក មិនត្រូវបានគេស្គាល់អត្តសញ្ញាណ បានបើកការបាញ់ប្រហារ ចូលទៅក្នុងសាលអធិស្ឋានមូស្លីម នៅទីក្រុងZurich ប្រទេសស្វ៊ីស ដែលបានបណ្ដាលឲ្យបុរសបីនាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។
មន្រ្តីប៉ូលិសក្នុងតំបន់ម្នាក់ បាននិយាយថា នៅប្រហែលម៉ោង ៥និង៣០នាទីល្ងាច បុរសម្នាក់ បានចូលទៅមជ្ឈមណ្ឌលអ៊ីស្លាម ជាកន្លែងដែលអ្នកថ្វាយបង្គំជាច្រើនបានប្រមូលផ្តុំគ្នា ហើយចាប់ផ្តើមបាញ់ប្រហាតែម្តង ដោយបង្កឲ្យមានបុរសបីនាក់របួសធ្ងន់ ដែលអ្នកទាំងនោះ មានអាយុ ៣០, ៣៥ និង ៥៦ឆ្នាំ។
ក្រោយមកជនសង្ស័យម្នាក់នោះ បានរត់គេចខ្លួនចេញពីវិហារអ៊ីស្លាមបាត់ទៅ ហើយសាក្សីនៅកន្លែងកើតហេតុ បានរៀបរាប់ថា ខ្មាន់កាំភ្លើងជាបុរសម្នាក់ ដែលមានអាយុប្រហែល ៣០ឆ្នាំ ស្លៀកជាមួយសម្លៀកបំពាក់ និងមួកពណ៌ខ្មៅ៕
មតិយោបល់