ព័ត៌មានជាតិ

នគរបាលស្រុកអង្គស្នួលសហការជាមួយកម្លាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាបទីតាំងកែច្នៃឈើ

កណ្តាល: ខណៈនេះនគរបាលស្រុកអង្គស្នួល ដឹកនាំដោយលោកវរសេនីយ៍ មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការបញ្ជារផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោរ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ចុះបង្ក្រាបទីតាំងកែច្នៃឈើខុសច្បាប់ពីរកន្លែង ក្នុងទឹកដី ស្រុកអង្គស្នួល។

សូមបញ្ជាក់ថា ទីតាំងដែលនគរបាលចុះបង្ក្រាបគឺទី
១ ភូមិត្រពាំាងត្នោត និងទី២ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (មានការផ្សាយផ្ទាល់នៅហ្វេប៊ុក Post News Media)៕

មតិយោបល់