ព័ត៌មានអន្តរជាតិ

វៀតណាម ក្លាយជាប្រទេសដំបូងនៅអាស៊ាន ដែលកើតមានវីរុស Zika

(ហាណូយ)៖ មន្ត្រីនៃក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅថ្ងៃអង្គារនេះថា ប្រទេសអាស៊ី អាគ្នេយ៍មួយនេះ បានរកឃើញអ្នកឆ្លងវីរុស Zika ចំនួនពីរនាក់ហើយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
សម្រាប់អ្នកឆ្លងវីរុសនោះ គឺជាស្ត្រីពីរនាក់ ដែលមន្ត្រីក្រសួងមិនទាន់អាចបញ្ជាក់ថា ពួកគេបានឆ្លងវីរុសនេះ ដោយរបៀបណាទេ។ គួរបញ្ជាក់ថាវៀតណាមជាប្រទេសដំបូងហើយ នៅអាស៊ានដែលមានមនុស្សឆ្លងវីរុស Zika នេះ៕

   
 

មតិយោបល់