(វ៉ាស៊ីនតោន)៖ ឧទ្ធម្ភាគចក្រមួយគ្រឿងជិះគ្នា ៥នាក់បានធ្លាក់នៅរដ្ឋ Tennessee សហរដ្ឋអាមេរិក នៅពេលកំពុងជិះមើលទេសភាព បណ្តាលឲ្យអ្នកជិះនៅលើនោះទាំងអស់ ស្លាប់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០១៦។
ឧទ្ធម្ភាគចក្រខាងលើនេះ ជាប្រភេទ A Bell 206 បានធ្លាក់កាលពីវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃចន្ទម៉ោងនៅអាមេរិក ទៅលើស្រុក Sevier នៃរដ្ឋខាងលើនេះ។ ពីដំបូងគេមិនទាន់ហ៊ានបញ្ជាក់ថា មានមនុស្សប៉ុន្មាននាក់ស្លាប់នោះទេ ប៉ុន្តែក្រោយពីកម្លាំងប៉ូលិសទៅដល់កន្លែងកើតហេតុ ពួកគេបាន ឃើញឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះ ឆេះខ្ទេចខ្ទីអស់តែម្តង។
ចំពោះមូលហេតុនៃការធ្លាក់វិញ រដ្ឋបាលអាកាសចរណ៍អាមេរិក (USFAA) កំពុងធ្វើការស៊ើបអង្កេត ជាបន្តទៀត៕
ព័ត៌មានអន្តរជាតិ
មតិយោបល់