ក្រូអាតៈ ករណីរញ្ជួយដីមួយ កម្រិត៥.៣ រ៉ិចទ័រ បានវាយប្រហារនៅទីក្រុងហ្សាហ្គី ប្រទេសក្រូអាស៊ី បណ្ដាលឲ្យអគារ និងរថយន្តជាច្រើនគ្រឿង រងការខូចខាត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ក្មេងជំទង់ម្នាក់ បានរងរបួស ដោយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីដំបូលផ្ទះ បានបាក់ធ្លាក់ត្រូវចំ។
បន្ទាប់ពីការរញ្ជួយនេះ បានកើតទ្បើងកាលពីថ្ងៃអាទិត្យរួចមក អភិបាលក្រុងហ្សាហ្គី បានជំរុញឱ្យប្រជាជនវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ដោយហេតុភ័យខ្លាច អំពីការឆ្លងវីរុសកូរ៉ូណា។
ខណៈដែលអ្នកស្រុក បានភ័យស្លន់ស្លោនាំគ្នារត់ចេញ ទៅតាមផ្លូវ នៅពេលមានរញ្ជួយដីកើតឡើង ហើយត្រូវបានអាជ្ញាធរ ប្រាប់ឲ្យពួកគេចេញមកខាងក្រៅ៕
មតិយោបល់