ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៩ រ៉ិចទ័រ ធ្វើឲ្យកក្រើកនៅហ្វីលីពីន

ហ្វីលីពីនៈ យោងការអង្កេតភូគព្ភសាស្ត្រអាមេរិក (USGS) នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត ៥,៩ រិចទ័រ បានធ្វើឲ្យកក្រើកនៅហ្វីលីពីន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៧។

ប្រភពពី USGS បាននិយាយថា ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៣ និង០៨ នាទីល្ងាច ដែលវាមានអនុភាពវាយប្រហារ ក្នុងជម្រៅ ៤២ គីឡូម៉ែត្រ ស្ថិតនៅភាគឦសានខេត្ត Mindoro ។

គ្រោះរញ្ជួយដីនេះ បានធ្វើឲ្យកក្រើកនៅទីក្រុង Calapan នៃខេត្ត Mindoro និងខេត្ត Batangas ព្រមទាំងរដ្ឋធានីម៉ានីលផងដែរ។

រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍នៃការស្លាប់ ឬរបួស និងការខូចខាតពីតំបន់រងគ្រោះនៅទ្បើយទេ ប៉ុន្តែមានការដាច់ភ្លើងនៅផ្នែកខ្លះនៃតំបន់កោះលូហ្សុង៕

មតិយោបល់