អាមេរិកៈ យោងតាមរបាយការណ៍ថ្មីៗ បានឲ្យដឹងថា ការដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទំនងជាមានផលប៉ះពាល់ផ្ទុយពីការសម្រេចចិត្តរបស់សេតវិមាន ខណៈដែលការនាំចេញប្រេងរបស់ក្រុងតេអេរ៉ង់ ត្រូវបានគេកំណត់ថា នឹងកើនឡើងចំពេលក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមធ្វើការរឹតបន្តឹង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយបណ្តាប្រទេសជាច្រើន ដែលកាលពីមុន បានបញ្ឈប់ការទិញប្រេងពីអ៊ីរ៉ង់ ឥឡូវនេះត្រូវបានផ្តល់សិទ្ធិដោយសេតវិមាន ក្នុងទម្រង់នៃការលើកលែង ចំពោះការទិញទិន្នផលប្រេងពីទីក្រុងតេអេរ៉ង់។
សូមជំរាបថា ការបង្ហាញពីចំណាត់ការរបស់រដ្ឋបាលលោក ត្រាំ ដើម្បីដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត នៅក្នុងប្រវត្តិសាស្ត្រលើប្រទេសអ៊ីរ៉ង់ ការពិតនៃការរឹតបន្តឹងថ្មីនេះ ត្រូវបានគេមើលឃើញថា ផ្ទុយស្រលះទៅនឹងពាក្យឃោសនាដើមរបស់ខ្លួន៕


មតិយោបល់