ព័ត៌មានជាតិ

First News៖រថយន្តដឹកអ្នកដំណើរមួយគ្រឿង បុករះដើមឈើជាច្រើនដើមក្រឡាប់ធ្លាក់ពីលើផ្លូវប្រហែល២ម៉ែត្រផ្ងារជើងនៅស្រុកព្រះស្តេច

ព្រៃវែងៈ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តដឹកអ្នកដំណើរលក្ខណៈគ្រួសារមានគ្នាប្រហែល៤ទៅ៥នាក់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-7837 បើកបរក្នុងល្បឿនលឿន សង្ស័យថាបែកកង់រេចង្កួតបុករះដើមឈើតាមដងផ្លូវជាច្រើនដើម រួចជ្រុលចង្កូតធ្លាក់ផ្លូវប្រហែល២ម៉ែត្រក្រឡាប់ផ្ងារជើងបណ្តាលឲ្យយុវតីអាយុប្រហែល១៧-១៨ឆ្នាំម្នាក់ រងរបួសធ្ងន់ត្រូវបានគេអូសចេញពីក្នុងរថយន្ត ចំណែកអ្នកនៅក្នុងរថយន្តផ្សេងទៀត កំពុងត្រូវបានពលរដ្ឋជួយសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភូមិល្វា ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់