តៃវ៉ាន់ៈ អាជ្ញាធរឧតុនិយមរបស់កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានឲ្យដឹងថា ករណីរញ្ជួយដីមួយកម្រិត ៥.៧ រ៉ិចទ័រ បានវាយប្រហារនៅសង្កាត់ Beitou របស់ទីក្រុងតៃប៉ិ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
រញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ១ និង៥៩ នាទីទៀបភ្លឺ ដែលវាមានអនុភាពវាយប្រហារនៅចំណុចកណ្តាលជម្រៅ ១៤០ គីឡូម៉ែត្រ មកទល់ពេលនេះ មិនមានរបាយការណ៍អំពីការខូចខាត និងគ្រោះថ្នាក់ភ្លាមៗនៅទ្បើយទេ៕
មតិយោបល់